(ភ្នំពេញ)៖ ទីចាត់ការចលនូប្បត្ថម្ភ នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានចេញសេចក្ដីជូនដំណឹងអំពីការទទួលមរណភាពរបស់ លោកឧត្តមសេនីយ៍ឯក ណេប សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៨៖០១នាទី ដោយរោគាពាធ។
សពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព ស្ថិតក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ផ្លូវបុរីរំចេក លេខទំនាក់ទំនងកម្មវិធីបុណ្យ 097 994 7775 , 093 553 355)។ ដំណឹងដ៏ក្រៀមក្រំនេះសូមចាត់ទុកជាការគោរពអញ្ជើញញាតិមិត្ត ជិតឆ្ងាយ ពិសេស យុទ្ធមិត្តរួមអាវុធចូលរួមក្នុងកម្មវិធីបុណ្យសព៕