(ភ្នំពេញ)៖ ក្រុមជ្រុលនិយមក្បត់ជាតិក្នុងរយៈប៉ុន្មានថ្ងៃមកនេះ បានព្យាយាមកាត់បំភ្លៃប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឱ្យមានការយល់ច្រឡំថា ដីភូមិកំណើតរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ត្រូវបានកាត់ទៅឱ្យវៀតណាម។
វីដេអូដែលក្រុមជ្រុលនិយមក្បត់ជាតិចិត្តអសិរពិសបានកាត់បំភ្លៃ គឺជាវីដេអូដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ពេលសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់អ្នកឧកញ៉ា លី យ៉ុងផាត់។
ក្នុងវីដេអូនោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីជម្រើសចំនួន៣ លើការកំណត់ព្រំដែនជាមួយប្រទេសវៀតណាម ពាក់ព័ន្ធនឹងដីភូមិកំណើតរបស់សម្តេច ហេង សំរិន។ ពាក់ព័ន្ធការកំណត់ព្រំដែនរវាងកម្ពុជា និងវៀតណាម ដោយយោងលើផែនទីបន្សល់ទុកពីអាណានិគមន៍បារាំង ដីភូមិកំណើតរបស់សម្តេច ហេង សំរិន ត្រូវបានទៅលើវៀតណាម។
ប៉ុន្តែកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នារក្សាដីភូមិកំណើតរបស់សម្តេច ហេង សំរិន នៅលើទឹកដីកម្ពុជាដដែល ហើយទៅយកដីនៅទីតាំងផ្សេងដោះដូរជំនួសវិញ។
ក្នុងវីដេអូនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ការវាស់វែងព្រំដែនដោយយោងលើផែនទីបន្សល់ទុកពីសម័យអាណានិគមន៍បារាំង កម្ពុជា ទទួលបានដីដែលវៀតណាម កំពុងគ្រប់គ្រងទំហំប្រមាណជា ២ពាន់ហិកតា។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកលេងបណ្តាញសង្គម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់រាល់វីដេអូ រាល់ព័ត៌មានទាំងឡាយ របស់ក្រុមជ្រុលនិយមក្បត់ជាតិ ដែលមានជនក្បត់ជាតិតជំនាន់ សម រង្ស៉ី ជាមេខ្លោងនោះ សុទ្ធសឹងតែជារឿងមិនពិត ជារឿងប្រឌិតឡើង ក្នុងចេតនាអាក្រក់ពិសពុលបង្កបញ្ហាក្នុងសង្គមយើងតែប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជាប្រសាសន៍ដើមទាំងស្រុងរបស់សម្តេចតេជោ៖