(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ គណៈកម្មការបោះឆ្នោតថៃ ផ្តល់អនុសាសន៍ឱ្យផ្អាកសមាជិកភាពសភារបស់លោក Pita ខណៈនៅសល់តែ១ថ្ងៃ នឹងត្រូវជ្រើសរើសនាយករដ្ឋមន្រ្តី

៣៖ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលអំពាវនាវប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោម ត្រូវបានផ្សាយយ៉ាងកក្រើកលើ TikTok នៅប្រទេសចិន

៤៖ NATO ថា អនាគតរបស់អ៊ុយក្រែន គឺស្ថិតក្នុង NATO តែនៅតែមិនអាចកំណត់កាលបរិចេ្ឆទ

៥៖ ក្រសួងការបរទេសកម្ពុជា បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស

៦៖ កូរ៉េខាងជើង ហៅផែនការផ្តល់គ្រាប់បែកចង្កោមរបស់អាមេរិកឱ្យទៅអ៊ុយក្រែន ជាទង្វើឧក្រិដ្ឋ

៧៖ ក្រសួងការបរទស៖ ឆ្នាំនេះ សន្ធិសញ្ញាស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) ទទួលបាន ៥ប្រទេសទៀត ជាសមាជិក

៨៖ លោក Medvedev៖ ជំនួយយោធារបស់ NATO សម្រាប់អ៊ុយក្រែន ធ្វើឱ្យសង្គ្រាមលោកលើកទី៣ កាន់តែខិតជិតមកដល់

៩៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០២,២៩៥នាក់, ដូសទី៣ចំនួន ១០,៧២០,៦២២នាក់, ដូសទី៤ចំនួន ៥,៣០៩,៦១៧នាក់, ដូសទី៥ចំនួន ១,៩៦០,៤០២នាក់ និងដូសទី៦ចំនួន ៤៨៥,១១៦នាក់ (គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣)

១០៖ រដ្ឋមន្រ្តីការបរទេសថៃ បង្ហើបថាបានជួបជាមួយលោកស្រី អោងសាន ស៊ូជី កាលពីចុងសប្តាហ៍មុន

១១៖ ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយជិត ៦៥លានដុល្លារ សម្រាប់អ៊ុយក្រែន

១២៖ ជប៉ុន និង NATO ព្រមព្រៀងលើកម្មវិធីភាពជាដៃគូថ្មី នៅខាងក្រៅកិច្ចប្រជុំកំពូលទីក្រុងវីលនីញូស

១៣៖ វិមានក្រឹមឡាំងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន គឺស្ថិតនៅក្នុងរបៀបវារៈរបស់លោក ពូទីន

១៤៖ ហេតុអ្វី «គ្រោះទឹកជំនន់» វាយប្រហារលើប្រទេសជាច្រើន ព្រមៗគ្នា?

១៥៖ វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើលោក Pita មិនអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ?

- ព័ត៌មាន Fresh News Plus

១៖ នាយកជាន់ខ្ពស់ផ្នែក AR នៅ Google បានលាលែងពីតំណែង

២៖ ចិនគ្រោងដាក់ចេញច្បាប់ថ្មីរឹតបន្តឹងទៅលើ AI

៣៖ Pulisic ខិតជិតផ្ទេរទៅកាន់ AC ក្នុងតម្លៃ ២០លានផោន ដើម្បីលេងជុំគ្នាជាមួយ Loftus-Cheek

៤៖ ហ្ស៊ីមបាវ៉េ មានសេរីភាពឡើងវិញ ក្រោយរួចបម្រាម ១ឆ្នាំពី FIFA ករណីបៀតបៀនផ្លូវភេទ

៥៖ អតីតប្រធានក្លិប Juventus លោក Andrea Agnelli បន្តរងបម្រាម ១៦ខែទៀត មិនឲ្យពាក់ពន័្ធនិងការប្រកួត និងពិន័យ ៦៦,០០០ដុល្លារ

៦៖ លោក វ៉ាត់ ចំរើន៖ ម៉ារ៉ាតុង រៀបចំដើម្បីសប្បុរសធម៌ និងជាឱកាសតេស្ដសមត្ថភាពកីឡាករជម្រើសជាតិ

៧៖ Inter រំពឹងសម្រេចកិច្ចព្រមព្រៀង ក្នុងការនាំយកខ្សែប្រយុទ្ធ Lukaku ពីក្លិប Chelsea វិញ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)