(ភ្នំពេញ)៖ ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ឲ្យដឹងថា កម្មករ-កម្មការិនី នៅក្នុងរោងចក្រ កំពុងតែត្រៀមកម្លាំងដើម្បីកាត់ដេរ អាវគុនខ្មែរ ដែលជាប្រេនរបស់ខ្មែរ នឹងមកដល់ឆាប់ៗខាងមុខនេះ។

ឧកញ៉ា ស្រី ចាន់ថន សង្ឃឹមថា ពុកម៉ែបងប្អូនជួយគាំទ្រនូវផលិតផលខ្មែរ ដែលបង្កើតឡើងដោយស្មាដៃកូនខ្មែរជាពិសេសគឺ (ក្លុកតេជៈ) ដែលបានព្រីនជាប់នឹងអាវ បង្ហាញឲ្យឃើញនូវអត្តសញ្ញាណរបស់ខ្មែរ ពិត១០០% ក៏ដូចជាជួយបង្កើតការងារដល់បងប្អូន កម្មករ-កម្មការិនី ឲ្យមានការងារធ្វើទទួលបានប្រាក់ចំណូលសមរម្យនឹងជីវភាពកាន់តែល្អប្រសើរ។

ខ្មែរស្រឡាញ់ខ្មែរ ខ្មែរលើកស្ទួយខ្មែរ ខ្មែរអាចធ្វើបាន៕