(កំពង់ធំ)៖ លោក ហួ សារ៉ាត់ អតីតថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យទៅចូលរួមបោះឆ្នោត និងគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ និងកុំជឿទៅលើការញុះញង់ របស់ក្រុមអគតិមួយចំនួនដែលនៅក្រៅប្រទេស។

លោក ហួ សារ៉ាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅស្រុកសណ្តាន់ ជិត១០០០នាក់ ក្រោមវត្តមានលោកបណ្ឌិត ជា ចាន់តូ សមាជិកថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ កាលពីថ្មីៗនេះ។

ដោយមើលឃើញទេការក្បត់ជាតិរបស់ថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន តែងតែមានការញុះញង់ឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោពេលនេះ លោកបានអំពាវនាវឲ្យបងប្អូនមកជឿជាក់លើគណបក្សប្រជាជន ព្រោះលោកធ្លាប់ចូលគណបក្សភ្លើងទៀនតាំងពីលោកនៅជាយុវជនកាលពី ២០ ឆ្នាំជាងមុនមកម៉្លេះ៕