(ភ្នំពេញ)៖ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង គ្រោងនឹងរៀបចំកម្មវិធីរត់ ក្រោមប្រធានបទ «តោះយើងនាំគ្នាទៅបោះឆ្នោត» នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៉ីម (ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង)។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន។

ចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង៕