(កណ្តាល)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល បានបន្តដឹកនាំក្រុមការងារចុះជួយសង្កាត់ភូមិ គណៈអចិន្ត្រៃយ៍គណបក្សសង្កាត់ សាខាបក្សភូមិ ចុះផ្សព្វផ្សាយ គោលនយោបាយ បិទស្ទីកគ័រ ចែកខិត្តបណ្ណ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។
លោក នុត ពុធដារ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត៕