(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានជូនដំណឹងថា ក្រុមហ៊ុន ណាយ ហ្វ្រែង (ខេមបូឌា) (Knight Frank (Cambodia) Pte., Ltd.)ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
បរធនបាល បរធនបាលទាយក ឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ណាយ ហ្វ្រែង (ខេមបូឌា) (Knight Frank (Cambodia) Pte., Ltd.)៕