(កំពង់ធំ)៖ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តកំពង់ធំ​ បានអញ្ជើញប្រារព្ធពិធី តាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីលើករំកិលព្រះបដិមាមួយព្រះអង្គ កសាងពីថ្មពួកភ្នំព្រះវិហារ មានព្រះភ្នែន២ម៉ែត្រកន្លះ កម្ពស់២ម៉ែត្រកន្លះ ឡើងគង់លើបាល្លប័ង្គ មានទីតាំងក្នុងបរិវេណផ្លូវបំបែកស្រប កំណាត់ផ្លូវជាតិលេខ៦ ទីរួមស្រុកសន្ទុក ខេត្តកំពង់ធំ សម្រាប់តម្កល់ទុកទីសក្ការៈគោរពបូជា និងតំណាងសេចក្ដីសុខ របស់ប្រជាជាតិ និងមាតុភូមិក្រោមដំបូលសុខសន្តិភាព។

ពិធីនេះបានរៀបចំឡើងក្រោមការចូលរួមពីលោកស្រី ខៀវ ស៊ីណា ជាចាន់តូ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងនោះក៏មានការនិមន្ត និងចូលរួមពីព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ្ធ និងសិស្សានុសិស្សផងដែរ។

លោក ឯក ប្រុស និងពីលោលអភិបាលស្រុកសន្ទុក ជាអ្នករៀបចំប្រារព្ធពិធីបានថ្លែងថា ព្រះបដិមាមួយព្រះអង្គ កើតចេញទឹកចិត្តដ៏សប្បុរសរបស់លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានបរិចាកថវិកាជាវនាំមកតម្កល់ នៅទីសាធារណៈដ៏សមរម្យនេះ នៅផ្ទៃដីទំហំប្រមាណ៣ពាន់ម៉ែត្រការ៉េ មានតម្លៃសរុប២៥០០០ដុល្លាអាមេរិក។

លោកស្រី ខៀវ ស៊ីណា បានថ្លែងឲ្យដឹងថា គោលបំណងសំខាន់នាំឲ្យលោកស្រី និងស្វាមីលោក ជា ចាន់តូ រួមមតិគ្នាទិញ ព្រះបដិមា មួយព្រះអង្គនេះ មកតម្កល់នៅទីកន្លែងនេះ ដើម្បីតំណាងនៃភាពសុខសាន្តស្រុកទេស ការរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជន និងមួយផ្នែកទៀតដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនា។

លោកស្រីបានអំពាវនាវ ដល់ប្រជាពុទ្ធបរិស័ទ ប្រជាជន ត្រូវចេះដឹងគុណ ចំពោះអ្នកដែលផ្ដល់ព្រហាធម៌ និងផ្ដល់សេចក្ដីសុខដល់អ្នកគ្រប់គ្នា។ យ៉ាងណាមិញជាង៤០ឆ្នាំមកនេះ គ្មានអ្នកណាខ្វល់ខ្វាយពីសុខទុក្ខប្រជាជន និងបានខិតខំការពារប្រជាជន និងនាំមកនូវសន្តិភាព ធ្វើឲ្យប្រជាជាតិមានការអភិវឌ្ឍគ្រប់វិស័យដូចសព្វថ្ងៃ ក្រៅពីគណបក្សប្រជាជនកម្ពុជា ពិសេសការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន នោះឡើយ។

លោកស្រីបានបន្ដថា ដើម្បីជាការគាំទ្រនូវកិច្ចខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន សូមបងប្អូនទាំងអស់អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣
ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី១៨ក្នុងសន្លឹកឆ្នោត ដើម្បីធានាការថែរក្សា សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាបន្តទៀត៕