(ព្យុងយ៉ាង)៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានប្រាប់សារព័ត៌មាន AP នៅរសៀលថ្ងៃនេះថា ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ ដែលមិនព្រមធូរស្រាលនេះ គឺដើមហេតុមកពីសហរដ្ឋអាមេរិកទាំងអស់ ដោយយកលេសថា ដើម្បីទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែរ។
មន្ត្រីរូបនោះ បានបន្តទៀតថា ការច្រានទម្លាក់ឈ្មោះមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុនអ៊ុន ទៅក្នុងបញ្ជីទណ្ឌកម្មគឺជាស្នាដៃរបស់អាមេរិក ជាពិសេសគឺនៅពេលនេះ អាមេរិកបានប្រព្រឹត្តនូវទង្វើមួយដែលហួសពីខ្សែរបន្ទាត់ក្រហម ដោយលួកដៃជ្រុលពេកហើយ។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំនេះ កូរ៉េខាងជើង បានបាញ់សាកល្បង អាវុធប្រល័យលោកជាច្រើនដង និងបានគំរាមកម្ទេចអាមេរិក ដោយប្រើទំនើបរបស់ខ្លួន ដែលជាហេតុនាំឲ្យបណ្ដាលប្រទេសជាច្រើនជំរុញឲ្យ UN ដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើប្រទេសកុំមុយ្មុនីយស្តឯកោមួយនេះ៕