Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សមូលដ្ឋាន ប្រកាសជាផ្លូវការ ពីការប្រារព្ធខួប១ឆ្នាំ ជាមួយសមាជិក៣០០នាក់ នៅថ្ងៃទី២ សីហា

28-07-2016 15:08

(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រកាសជាផ្លូវការ អំពីការប្រារព្ធពិធីខួប១ឆ្នាំ នៃការបង្កើតគណបក្ស នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ខាងមុខ នៅទីស្នាក់ការគណបក្ស ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសេចក្ដីប្រកាសសរបស់គណបក្ស ដែលបង្កើតដោយអង្គការសង្គមស៊ីវិលមួយនេះ បានឱ្យដឹងថា នឹងមានមនុស្សចូលរួមប្រមាណ៣០០នាក់ ដែលជាសមាជិកគណបក្សមកពីរាជធានី-ខេត្ត ផងដែរ៕