(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០២,២៩៥នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៨,៥០៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,២៧៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៤,៧៧៩នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,២៦៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១០,៤៦១នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧២០,៦២២នាក់, ដូសទី៤ចំនួន ៥,៣០៩,៦១៧នាក់, ដូសទី៥ចំនួន ១,៩៦០,៤០២នាក់ និងដូសទី៦ចំនួន ៤៨៥,១១៦នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕