(បាត់ដំបង)៖ លោកសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង ​បានជួបសំណេះសំណាល​ជាមួយ​ក្រុម​ការងារ​យុវជន​គណបក្ស​ និង​ក្រុម​ចលនា​ស្ត្រី​នៅ​ស្រុក​បាណន់​ ចំនួន​៤៥៦នាក់​ ​និងបន្តចុះផ្សព្វផ្សាយពីកម្មវិធីនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិកបក្សនៅ​ស្រុក​បាណន់​។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់កក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ដោយបាន​ត្រួត​ពិនិត្យ​អំពី​សកម្មភាព​, លទ្ធផល​ការងារ​, បញ្ហា​ប្រឈម​ និង​សំណូម​ពរ​របស់​មូលដ្ឋាន​ ក្នុង​ការ​ចុះធ្វេីយុទ្ធនាការឃោសនារកសំឡេងឆ្នោត​រយៈ​ពេល​១សប្ដាហ៍​កន្លង​មក​។

នាឱកាសនោះដែរ លោកសន្តិបណ្ឌិត សុខ ផល ក៏បានបន្តចុះជួប​សមាជិក សមាជិកាគណបក្ស ​និង​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ដើម្បី​ឃោសនា​និង​បង្រៀន​គូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅចុងសន្លឹកឆ្នោត។

លោកសន្តិបណ្ឌិត សុខ ផល ក៏លើក​ទឹកចិត្ត​ និង​ជំរុញឱ្យក្រុមការងារយុវជន​ និង​ចលនា​ស្ត្រី​គ្រប់ថ្នាក់បន្តចូលរួមក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឱ្យកាន់​តែ​សកម្ម​ថែម​ទៀត​។ ព្រមទាំងបន្ត​យកចិត្តទុកដាក់​គ្រប់គ្រង​ថែទាំ​សមាជិក​ឱ្យបាន​ច្បាស់​លាស់​ និង​ជាប់​ជា​ប្រចាំ​ ពិសេស​បន្តទំនាក់ទំនងជាមួយសមាជិកចំណាកស្រុកដេីម្បីឱ្យពួកគាត់មកចូលរួមបោះឆ្នោត។

លោកសន្តិបណ្ឌិត សុខ ផល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ជាពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោកសន្លឹកឆ្នោត មួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិបន្តទៀត៕