(បន្ទាយមានជ័យ)៖ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណកម្មាការមូលដ្ឋាន ខ.២៧ និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាល និងពន្យល់ណែនាំអំពីរបៀបគូសសន្លឹកឆ្នោតដល់សមាជិកា សមាជិការបក្សប្រជាជនកម្ពុជា នៅឃុំផ្គាំ និងឃុំសារង្គ ស្រុកស្វាយចេក។

ការចុះជួបសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពីអនុប្រធានគណៈកម្មការ ខ២៧ អនុប្រធានក្រុមការងារចុះជួយឃុំផ្គាំ និងសារង្គ ក្រុមការងារខ ២៧ចុះជួយភូមិ លោកប្រធាន អនុប្រធាននិងសមាជិកបក្សឃុំផ្គាំ និងឃុំសារង្គ លោកប្រធាន អនុប្រធាន ភូមិជាច្រើនរូប។

លោក សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពីសំណាក់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីបណ្ឌិត ម៉ៅ ម៉ាល័យ, លោក អ៊ុំ រាត្រី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ ដល់សមាជិក សមាជិកាទាំងអស់ និងសូមអំពាវនាវដល់សមាជិក សមាជិកាដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ មេត្តាត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ) ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់រៀងខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា៕