(កំពង់ធំ)៖ លោក ហួ សារ៉ាត់ អតីតសកម្មជនគណបក្សភ្លើងទៀន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោត និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងកុំជឿទៅលើការញុះញង់របស់ក្រុមអគតិមួយចំនួនដែលញុះញង់ឱ្យបងប្អូនគូសសន្លឹកឆ្នោតដែលផ្ទុយទៅនឹងការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក ហួ សារ៉ាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរជិត៨០០នាក់ ក្រោមវត្តមានលោកបណ្ឌិត ជា ចាន់តូ សមាជិកថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣៕
ខាងក្រោមនេះជាវីដេអូរបស់អតីតសកម្មជនគណបក្សភ្លើងទៀន ប្រឆាំងខេត្តកំពង់ធំ៖