(ភ្នំពេញ)៖ សប្ដាហ៍ទី២ ចាប់ពីថ្ងៃទី៣-៩ ខែកក្កដា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុប២៨៦.៩៥៩នាក់ ក្នុងនោះភ្ញៀវជាតិ២៥០.៨៨៧នាក់ និងភ្ញៀវអន្តរជាតិ៣៦.០៧២នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦១.៣៨០នាក់
* ខេត្តបាត់ដំបង ៣៤.០៨០នាក់
* រាជធានីភ្នំពេញ ៣២.៧២៧នាក់
* ខេត្តកំពត ២៨.១៣៧នាក់
* ខេត្តសៀមរាប ២០.២៦៨នាក់
* ខេត្តកណ្តាល ២០.៥៤១នាក់។

ចំនួនភ្ញៀវទេសចរខាងលើ មានការថមថយប្រមាណ៦.៣៨% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិថយចុះប្រមាណ៨.១១% ខណៈដែលភ្ញៀវអន្តរជាតិកើនឡើង៧.៧៧%។

ការថមថយនៃចំនួនភ្ញៀវក្នុងស្រុក គឺអាចមកពីមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលុប ជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ ផ្ទុយទៅវិញ ការកើនឡើងនៃចំនួនទេសចរបរទេសផ្ទៃក្នុងទៅកាន់គោលដៅទេសចរណ៍នានាក្នុងប្រទេស អាចបញ្ជាក់បានថា ព្រឹត្តិការណ៍បោះឆ្នោតសកលនៅក្នុងប្រទេសពុំមានប៉ះពាល់ដល់ការគិតគូរនៃការធ្វើដំណើររបស់ទេសចរអន្តរជាតិ ចូលមកក្នុងប្រទេសឡើយ៕