(ភ្នំពេញ)៖ អត់រយៈពេលជាងមួយខែហើយ ដែលសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសផ្តន្ទាទោសជាប្រវត្តិសាស្រ្តលើ លោក សុធា អរុណ អតីតនាយកប្រតិបត្តិអង្គការ សុវណ្ណកុមារ និងបក្ខពួក គឺលោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន អ្នកស្រី អ៉ឹង វាសនា និមល អ្នកស្រី ពៅ ស្រីមុំ និងអ្នកស្រី ជាតិ ច័ន្នមរកត។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការ សុវណ្ណកុមារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា លោក សុធា អរុណ ត្រូវបានតុលាការកាត់ទោសពីបទ រំលោភសេពសន្ថវៈលើកុមារពីររូប បទឆបោក បទប្រើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និងបង្អត់អាហារ ឬគ្មានការថែទាំចំពោះអនីតិជនអាយុតិចជាង១៥ឆ្នាំ។ បើទោះបីជាមានដីកាចាប់ខ្លួនភ្លាមៗក៏ដោយ ការទាមទាររកយុត្តិធម៌មួយនេះទទួលបានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់សាធារណជន និងជនរងគ្រោះ ដោយហេតុ លោក សុធា អរុណ និងបក្ខពួកនៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់អង្គការសុវណ្ណកុមារអិលអិលស៊ី៖