(បុមបៃ)៖ យន្តហោះដឹកអ្នកដំណើរ មួយគ្រឿងរបស់ក្រុមហ៊ុន Indigo ជើងហោះហើរពីទីក្រុងឌូបៃ នៃសហព័ន្ធអារ៉ាប់រួម ទៅកាន់រដ្ឋ Kozhikode ប្រទេសឥណ្ឌា បានចុះចតជាបន្ទាន់នៅក្នុងទីក្រុងបុមបៃ បន្ទាប់ពីអ្នកដំណើរមួយចំនួនបង្កចលាចល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្តិច។
តំណាងក្រុមហ៊ុនអាកាសចរណ៍ Indigo បានឲ្យដឹងថា មូលហេតុនៃការចុះចតបន្ទាន់នេះ ដោយសារតែមានអ្នកដំណើរមួយចំនួន «បង្កភាពចលាចល ពិបាកគ្រប់គ្រង» ដោយមានអ្នកខ្លះបានស្រែកហៅនូវពាក្យមួយឃ្លា ដែលជាពាក្យស្លោករបស់ក្រុមឧទ្ទាម ISIS ថែមទៀត។
គួរបញ្ជាក់ផងដែរថា ព័ត៌មានលម្អិតបន្ថែមទាក់ទិននឹងករណីខាងលើនេះ នៅមិនទាន់ទទួលបាននោះទេ៕