(កំពង់ចាម)៖ បណ្ឌិត កៅ ថាច ប្រធានក្រុមចលនាយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកខ្សាច់កណ្តាល និងជាអនុប្រធានទទួលបន្ទុក ចលនាយុវជនស្រុកព្រៃឈរ ខេត្តកំពង់ចាម ទទួលបន្ទុកឃុំបារាយ៍ និងឃុំថ្មពួន នៅព្រឹកថ្ងៃទី១១ ខែកក្កដា ២០២៣ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងណែនាំការងារមួយចំនួន ដល់សមាជិកសមាជិកា ដែលប្រចាំការនៅតាមមណ្ឌលសកម្មភាព នៅក្នុងឃុំបារាយ៍ និងឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិតបានណែនាំ និងធ្វើការពន្យល់បន្ថែមដល់សមាជិក សមាជិកា និងសកម្មជនយុវជនបក្សនៅមូលដ្ឋាន ឱ្យបានជ្រួតជ្រាបអំពីគោលការណ៍សំខាន់ៗ ពាក់ព័ន្ធនឹងខ្លឹមសារនយោបាយ ដែលបានដាក់ចេញដោយគណបក្សប្រជាជន និងបានណែនាំឱ្យបងប្អូនធ្វើការពន្យល់បន្ថែម ដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ អំពីខ្លឹមសារសំខាន់ៗ ជាអាទិភាពដែលមានចែងនៅក្នុងគោលនយោបាយ ៨ ចំណុចរបស់គណបក្ស និងគោលនយោបាយអាទិភាព ៦ចំណុច សម្រាប់អនុវត្តនៅអាណត្តិថ្មីដែលដឹកនាំដោយគណបក្សប្រជាជន មានដូចជា៖
១៖ ផ្តល់សេវាថែទាំសុខភាព
២៖ បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជន ដើម្បីមានការងារធ្វើ
៣៖ កម្មវិធីជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ
៤៖ អភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ
៥៖ កម្មវិធីផ្តល់ហិរញ្ញប្បទាន លើកស្ទួយផលិតកម្ម រកទីផ្សារកសិផល រក្សាស្ថិរភាពថ្លៃកសិផល មានស្រូវ មៀន ស្វាយចន្ទី ដំឡូង ពោត។ល។
៦៖ ការបញ្ជូនមន្រ្តីបច្ចេកទេសកសិកម្មទៅតាមឃុំ ដើម្បីជួយបច្ចេកទេសដល់កសិករ លើកកម្ពស់ផលិតភាពកសិកម្មរបស់កសិករ។
លោកបណ្ឌិត ក៏បានធ្វើការកត់សម្គាល់ ជូនបងប្អូនយុវជន អំពីកិច្ចខិតខំប្រឹងប្រែងរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការលើកស្ទួយជីវភាពរបស់បងប្អូនកសិករ ដោយធ្វើការលើកស្ទួយវិស័យកសិកម្ម ឱ្យមានការរីកចម្រើន។ ក្នុងនោះវិធានការស្តារឡើងវិញនូវ ទឹក ផ្លូវ ភ្លើង មនុស្ស ដើម្បីធានាឱ្យបាននូវ សុខដុមរមណីយកម្ម ជូនដល់បងប្អូនកសិករ។
លោកបណ្ឌិតបានធ្វើការផ្សព្វផ្សាយ អំពីព័ត៍មានទីផ្សារផលិតផលកសិកម្ម និងចែករំលែកនូវបទពិសោធន៍នានា លើការអនុវត្តវិស័យកសិកម្ម ដែលលោកមបណ្ឌិត ទទួលបានផ្ទាល់ពីបងប្អូនកសិករនៅតាមបណ្តាលខេត្តនានា ដែលលោកបានចុះទៅជួបផ្ទាល់នាពេលកន្លងមក។
លោកបណ្ឌិត ចង់ឱ្យបងប្អូនគួរធ្វើការគិតគូរយ៉ាងណាព្យាយាមកាត់បន្ថយថ្លៃដើមផលិត ដោយមានការសន្សំសំចៃលើការប្រើប្រាស់ថ្នាំ ជី ពូជ ដោយធ្វើយ៉ាងណាឱ្យត្រូវតាមក្បួនខ្នាតបច្ចេកទេស និងសូមកុំអនុវត្តតាមគ្នា ឬតាមទម្លាប់ដដែលៗដែលគ្មានបទដ្ឋានបច្ចេកទេស។ ជាមួយគ្នានេះ,
លោកបណ្ឌិតណែនាំដល់បងប្អូនកសិករត្រូវមានការកត់ត្រាឱ្យបានច្បាស់លាស់លើការចំណាយផ្សេងៗ ដើម្បីអនុញ្ញាតឱ្យយើងដឹងពីចំណេញខាត។
លោកបណ្ឌិត ណែនាំឱ្យបងប្អូនគួរកែប្រែទម្លាប់ពីការដាំដុះលើដីវាល ងាកមកដាំដុះក្នុងផ្ទះសំណាញ់វិញ ពីព្រោះការដាំដុះក្នុងផ្ទះសំណាញ់ អនុញ្ញាតឱ្យបងប្អូនទទួលបានផលមានគុណភាព ហើយមានតំលៃ និងចំណេញលើថ្លៃដើមផលិត។
លោកបណ្ឌិតបានធ្វើការឧបត្ថម្ភភេសជ្ជៈ ទឹកសុទ្ធ មី តែ ជូនដល់បងប្អូនយុវជន នៅតាមមណ្ឌលសកម្មភាពទាំងពីរឃុំផងដែរ៕