(កែប)៖ ព្រះសង្ឃ១អង្គ គង់នៅវត្តភ្នំព្រូស ត្រូវបានកម្លាំងនគរបាលមូលដ្ឋានក្រុងកែប ឃាត់ព្រះកាយ ពាក់ព័ន្ធសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាងមួយចំនួននៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

មន្ត្រីនគរបាលក្រុងកែប បានប្រាប់ឲ្យដឹងថា ព្រះសង្ឃព្រះនាម សុខ ចាន់ឌី ជន្មានយុ២២ព្រះវស្សាគង់នៅវត្តភ្នំព្រូស ស្ថិតក្នុងភូមិ-សង្កាត់ ខាងលើ។ សមត្ថកិច្ចដដែលបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លូនកម្លាំងជំនាញ ដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក១កញ្ចប់ ទូរស័ព្ទដៃ៣គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួនបន្ថែមទៀត។ ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានចាប់ផ្សឹក រួចបញ្ជូនខ្លូន ទៅសាកសួរបន្ដ នៅអធិការក្រុងកែប ដើម្បីចាត់ការតាមនីតិវិធី៕