(កំពង់ចាម)៖ ក្រុមការងារការគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបន្តចុះសំណេះសំណាលផ្សព្វផ្សាយពីគោលនយោបាយគណបក្ស អំពាវនាវជំរុញឱ្យប្រជាពលរដ្ឋ និងសមាជិកគណបក្សទៅបោះឆ្នោត ដើម្បីបំពេញសិទ្ធិជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រាប់អំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់សមាជិក/សមាជិកាគណបក្សចំនួន២១១នាក់ នៅឃុំស្រក និងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ក្រោមវត្តមានលោក វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងលោក ឌិត ទីណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បន្ទាប់ពីមានការអំពាវនាវពីក្រុមការងារគណបក្ស សមាជិក/សមាជិកាក៏បានប្ដេជ្ញាទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ព្រមទាំងប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង «ចិត្តស្មោះ បោះឆ្នោតជូនទេវតា»

ជាមួយគ្នានេះ អង្គពិធីគាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ ស្រឡាញ់សន្តិភាព ស្រឡាញ់ការអភិវឌ្ឍ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា។

លើសពីនេះទៀត លោកក៏បានណែនាំដល់ក្រុមអ្នកសង្កេតការពិនិត្យតាមដានការរាប់សន្លឹកឆ្នោត សន្លឹកឆ្នោតបានការ ព្រមទាំងជំរុញដល់សមាជិកបក្ស និងប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា។

ថ្នាក់ដឹកនាំក្រុមការងារបានណែនាំឱ្យសកម្មជនបក្សត្រូវបន្តណែនាំដល់សមាជិកយកអត្តសញ្ញាណបណ្ណសម្រាប់ការបោះឆ្នោត ហើយជួយសម្រួលដល់សមាជិកដែលមិនមានអត្តសញ្ញាណប័ណ្ណ គឺត្រូវធ្វើឯកសារបញ្ជាក់ ឯ.អ ដើម្បីបានបោះឆ្នោតគ្រប់ៗគ្នា។

សូមជម្រាបថា គិតត្រឹមថ្ងៃ៩ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចំនួន៧,៤៧៥ខ្នងផ្ទះ និងមានសមជិកចូលរួមចំនួន២៤,៧៧២នាក់ ស្មើ៤១%៕

ពិធីសំណេះសំណាលជាមួយគណៈកម្មការគណបក្សមូលដ្ឋានឃុំ សាខាគណបក្សភូមិ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម

ពិធីសំណេះសំណាលជាមួយគណៈកម្មការគណបក្សមូលដ្ឋានឃុំ សាខាគណបក្សភូមិ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម