(កំពង់ចាម)៖ អណ្តូងទឹកស្អាតចំនួន១៣ និងស្រះទឹកចំនួន០៤ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍ ធ្វើការប្រគល់ជូនដល់បងប្អូន ប្រជាពលរដ្ឋទុកប្រើប្រាស់ តាមតម្រូវការ ស្របពេលដែលបងប្អូន ស្ថិតនៅក្នុងភូមិដាច់ស្រយាល មួយចំនួននេះ កំពុងតែជួបប្រទះ នូវការខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។
លោក តាំង សុខឃី ជាអ្នកគ្រប់គ្រងទូទៅប្រចាំក្នុងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៦ នេះ ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បានប្រគល់ស្រះទឹកជូនប្រជាពលរដ្ឋរស់នៅភូមិរោធ ឃុំត្រប់ ស្រុកបាធាយ និងអណ្តូងទឹកជូនប្រជាពលរដ្ឋ រស់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលអំណោយទាំងនេះ ជាទឹកចិត្តដ៏ថ្លៃថ្លៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមហ៊ុន អេង ឌីប៉ូអភិវឌ្ឍ ដើមសម្រួលដល់បងប្អូន ក្នុងការផ្គត់ផ្គង់ទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ខណៈដែលស្ទើរតែទូទាំងប្រទេសកំពុងតែជួបប្រទះ នូវការខ្វះទឹក។
លោក តាំង សុខឃី បានបន្តឲ្យដឹងទៀតថា សកម្មភាពរបស់ក្រុមហ៊ុន អេង ឌីប៉ូ ទាំងអស់នេះ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរដែនដី ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាតទឹកប្រើប្រាស់។ ក្នុងនោះ ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បានជួយកសាងអណ្តូងទឹកស្អាតចំនួន១៣ អណ្តូង និងជីកស្រះទឹកចំនួន ០៤ ស្រះ ជួយដល់ស្រុកបាធាយ ខេត្តកំពង់ចាម។
ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍ផ្ទាល់ ជាមួយលោក តាំង សុខឃី ក្នុងពិធីប្រគល់អណ្ដូងទឹក និងស្រះទឹកជូនដល់ប្រជាពលរដ្ឋក្នុងស្រុកបាធាយ៖