Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណទុក្ខ! ឧបាសិកា លី ប៉េងគី ម្ដាយបង្កើតនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលមរណភាព

11-07-2023 08:40

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងក្រុមគ្រួសារមានទុក្ខជាទម្ងន់ដោយ ឧបាសិកា លី ប៉េងគី ត្រូវជាមាតាបង្កើតបានទទួលមរណភាព នាថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៥៖០៥នាទីល្ងាច ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្ន សព ឧបាសិកា លី ប៉េងគី តម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ ២៤៥០ ផ្លូវលេខ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕