(កំពង់ស្ពឺ)៖ លោក សាំង វណ្ណៈ ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកគងពិសី និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រះនិពា្វន បានបន្តដឹកនាំសមាជិក-សមាជិកាចំនួន ៩៩៩នាក់ ដែលមានរថយន្តចំនួន ១២៥គ្រឿង និងម៉ូតូចំនួន ១៦៨គ្រឿង ក្នុងការឃោសនារកសំឡេងឆ្នោតតាមបណ្តាភូមិនៅឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្រាប់ការបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសនេះ លោក សំ រិទ្ធី អ្នកតំណាងរាស្ត្រ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ ចូលរួមដង្ហែក្បួនឃោសនារបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រះនិពា្វន ដែលបានផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្ស និងអត្ថប្រយោជន៍ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត។

សមាជិក-សមាជិកានៃគណបក្សបានបន្តច្រៀងរាំកម្សាន្តជាមួយប្រជាពលរដ្ឋនូវបទចម្រៀង ដែលមានអត្ថន័យគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល៕