Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០២,០៩៧នាក់, ដូសទី៣ចំនួន ១០,៧១៩,២៧១នាក់, ដូសទី៤ចំនួន ៥,៣០៨,១៨៧នាក់, ដូសទី៥ចំនួន ១,៩៥៩,២៣៨នាក់ និងដូសទី៦ចំនួន ៤៨៤,០៨៩នាក់ (គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣) (Video inside)

10-07-2023 23:43

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០២,០៩៧នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៨,៣៧០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,២៧៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៤,៧៧៦នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,២៥៩នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១០,៤១៧នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧១៩,២៧១នាក់, ដូសទី៤ចំនួន ៥,៣០៨,១៨៧នាក់, ដូសទី៥ចំនួន ១,៩៥៩,២៣៨នាក់ និងដូសទី៦ចំនួន ៤៨៤,០៨៩នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕