(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ ងួនហុង អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ឯក អ័រគីដេ បានផ្ញើសារចូលរួមអបអរសាទរ និងជូនពរលោកជំទាវឧកញ៉ា ម៉ៅ ចំណាន ក្នុងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» និងលោក គិត ស៊ូឡា ដែលត្រូវបានព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» ។
នាឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕