(ស្វាយរៀង)៖ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿន ភរិយា លោក គឹម ធា សមាជិកព្រឹទ្ធសភា បានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០:៥៤នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
សពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿង កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋានផ្ទះលេខ២៦៦ ផ្លូវលេខ២១០ ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។
សពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទុំ សាលឿង នឹងត្រូវបូជានៅថ្ងៃពុធ ១០រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៦៖០០ល្ងាច នៅគេហដ្ឋាននៃសព៕