(កំពង់ធំ)៖ លោក ស៊ុំ សន្និសិទ្ធ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកសន្ទុក ខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សស្រុកសន្ទុកនិងគណបក្សឃុំជ្រាប់ និងឃុំកកោះ ។
លោក ស៊ុំ សន្និសិទ្ធ បានឲ្យដឹងថា សកម្មជនគណបក្សទាំងអស់ត្រូវតែយកចិត្តទុកដាក់ និងត្រូវមានការទទួលខុសត្រូវទ្វេដង ក្នុងការចុះឃោសនាឲ្យប្រជាជនយល់ និងមើលឲ្យឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល ពិសេសការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានបន្ដថា សមាជិកទាំងអស់ត្រូវចេះបង្ហញពី សមិទ្ធផលគ្រប់វិស័យដែលសម្រេចបាន នៅក្នុងអាណត្តិទី៦កន្លងមកនេះ
ពិសេសការផ្ដល់សុខសុវត្ថិភាព ដល់ការរស់នៅរបស់ប្រជាជនក្រោមម្លប់សន្តិភាព។
លោក ស៊ុំ សន្និសិទ្ធ បានរំលឹកបន្ថែម ដល់សកម្មជនគណបក្សយើងឲ្យចុះបង្រៀនពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់ប្រជាជន និងក៏ដូចសមាជិកបក្សម្នាក់ៗឲ្យបានដឹង និងយល់ពីរបៀបគូស, ចំណុចត្រូវគូស និងរូបសញ្ញាឡូហ្គោរបស់គណបក្សប្រជាជនកម្ពុជា ដែលស្ថិតត្រង់លេខរៀងទី១៨ ដើម្បីឲ្យពួកគាត់ងាយស្រួល និងងាយចងចាំ អ្វីដែលសំខាន់ត្រូវឲ្យពួកគាត់សាកល្បងគូស ដើម្បីធានាឲ្យបាននូវភាពច្បាស់លាស់ត្រឹមត្រូវ សម្រាប់ការគូសសន្លឹកឆ្នោតជាក់ស្តែង។
លោក ស៊ុំ សន្និសិទ្ធ បន្តទៀតថា អ្វីដែលសកម្មជនត្រូវយកចិត្តទុដាក់គឺជួយពិនិត្យននិងផ្ទៀងផ្ទាត់លើឯកសារ របស់ប្រជាជនឲ្យបានគ្រប់គ្រាន់ដើម្បីធានានូវភាពត្រឹមត្រូវ ឲ្យគាត់ទៅបោះឆ្នោតបានគ្រប់គ្នាៗ និងទាន់ពេលវេលា តាមការកំណត់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រោះការបោះឆ្នោតអាណត្តិទី៧នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះមានសារៈសំខាន់ណាស់ ដើម្បីរក្សាការពារសន្តិភាព និងការអភិវឌ្ឍមាតុភូមិ ឲ្យមានការរីកចម្រើនថ្មីៗថែមទៀត ពិសេសដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តទៀត៕