(ភ្នំពេញ)៖ ការធានាសុខុមាលភាពសង្គម និងការលើកកម្ពស់គុណភាព នៃការថែទាំសុខភាព គឺជាគោលនយោបាយមូលដ្ឋានមួយ ដើម្បីធានាបាននូវជីវភាពរស់នៅ ប្រកបដោយស្ថិរភាព និងយូរអង្វែងសម្រាប់កម្មករ ក្រុមហ៊ុនភាគហ៊ុនរួមកសិកម្ម Truong Hai (THACO AGRI) នៅស្រុកស្នួលខេត្តក្រចេះ និងស្រុកកូនមុំ ខេត្តរតនគីរី។
នាពេលថ្មីៗនេះ ស្ថានភាពអន្តរជាតិមានភាពប្រែប្រួល ដោយសារឥទ្ធិពលនៃជំងឺ COVID-19 សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចជាដើម បានជះឥទ្ធិពលដល់ប្រទេសភាគច្រើន លើពិភពលោក ហើយនៅក្នុងគ្រប់វិស័យសេដ្ឋកិច្ច-សង្គម ផលិតកម្ម អាជីវកម្ម ការពិតនេះក៏បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ដែលក្នុងនោះមានការថយចុះគួរឱ្យកត់សម្គាល់ នៃកម្លាំងផលិតកម្មរបស់សហគ្រាស (ជាពិសេសក្រុមហ៊ុនវិនិយោគពីបរទេស) ដោយសារតម្រូវការអ្នកប្រើប្រាស់ នៅក្នុងទីផ្សារធំៗធ្លាក់ចុះ រួមជាមួយនឹងតំលៃវត្ថុធាតុដើមកើនឡើង ដែលបណ្តាលឱ្យមានការលំបាក និងបញ្ហាប្រឈមជាច្រើន សម្រាប់ទាំងសហគ្រាស និងបុគ្គលិក កម្មករ។
ស្ថានភាពកាត់បន្ថយបុគ្គលិក មាននិន្នាការកើនឡើងចាប់ពីដើមឆ្នាំ ២០២៣មក បាននាំឱ្យមនុស្សរាប់ពាន់នាក់ បាត់បង់ការងារធ្វើ ឬត្រូវកាត់បន្ថយម៉ោងធ្វើការ (ទាំងបុគ្គលិកពេញសិទ្ធិ និងមិនពេញសិទ្ធិ)។ នៅក្នុងស្ថានភាពត្រូវធ្លាក់ចូល ទៅក្នុងស្ថានភាពគ្មានការងារធ្វើភ្លាមៗ ដោយសារតែការលំបាកពីសហគ្រាស (ខុសពីដោយសារជំងឺ គ្រោះថ្នាក់ការងារ) ពលករនឹងប្រឈមមុខនឹងបញ្ហាជាច្រើន។
ប៉ុន្តែមានចក្ខុវិស័យយុទ្ធសាស្ត្រ និងគោលនយោបាយវិនិយោគអាជីវកម្ម ប្រកបដោយប្រសិទ្ធភាព ក្រុមហ៊ុន THACO AGRI កំពុងដោះស្រាយការលំបាក សម្រាប់កម្មករនិយោជិតនានា ដែលបាត់បង់ការងារ បង្កើតការងារថ្មីដោយមានការធានា ធ្វើក្នុងរយៈពេលវែង និងបានទទួលសេវាកម្មសុខុមាលភាពសង្គមជាច្រើនទៀត។
អ្នកស្រី ហួន ចន្ធី មកពីខេត្តព្រៃវែង ដែលធ្វើការនៅក្នុងចំការចេកនៃក្រុមហ៊ុន THACO AGRI ក្នុងស្រុកស្នួល រយៈពេលជាងកន្លះឆ្នាំមកនេះ បានឱ្យដឹងថា ការងារនៅក្នុងចំការនេះ គឺមិនមានភាពពិបាកនោះទេ សម្រាប់អ្នកស្រី ក៏ដូចជាកម្មករដទៃទៀត ជាក់ស្ដែងការងារដែលកំពុងធ្វើនេះ គឺស្រាលៗប៉ុណ្ណោះ ដូចជាដកស្មៅ ដាំស្មោះសម្រាប់គោ និងការងារកសិកម្មផ្សេងៗទៀត ។
អ្នកស្រីបន្តថា ក្រៅពីប្រាក់ខែសមរម្យហើយ កម្មករនៅក្នុងក្រុមហ៊ុន Thaco ក៏ទទួលបាននូវការស្នាក់នៅ ដោយឥតគិតថ្លៃ ពោលគឺក្រុមហ៊ុនមានផ្ដល់ផ្ទះស្នាក់ សម្រាប់កម្មករទាំងអស់ ទឹក ភ្លើងក៏ត្រូវបានប្រើប្រាស់ដោយមិនគិតថ្លៃដែរ កម្មករ ប្រើអស់ប៉ុន្មាន គឺខាងក្រុមហ៊ុនជាអ្នកចំណាយ។ នៅពេលកម្មករមានបញ្ហាសុខភាព ឈឺថ្កាត់ក៏ក្រុមហ៊ុនផ្ដល់ការថែទាំដោយមិនគិតថ្លៃ ដោយក្នុងចំការមានពេទ្យសម្រាប់មើលថែ ឬក៏កម្មករអាចប្រើប្រាស់ប័ណ្ណ ប.ស.ស អាចព្យាបាលមិនអស់ថ្លែផងដែរ ។
អ្នកស្រី សែម ចន្នី មកពីស្រុកឈូកខេត្តកំពត និងបានមកធ្វើការនៅក្នុងចំការ របស់ក្រុមហ៊ុនThaco រយៈពេលជាង២ឆ្នាំមកហើយនោះ ក៏បាននិយាយថា គាត់ស្រលាញ់ពេញចិត្តនឹងការងារ នៅក្នុងចំការនេះណាស់ ហើយគាត់ទំនងជាត្រូវធ្វើការ នៅក្នុងក្រុមហ៊ុននេះ យូរបន្តទៀត ពីព្រោះថាក្រុមហ៊ុនបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់រូបគាត់និងកម្មករផ្សងទៀត ។
អ្នកស្រីបានមកធ្វើការ នៅក្នុងចំការនេះពីរនាក់កូនស្រី និងទទួលបានប្រាក់ខែសមរម្យ ដោយក្នុងម្នាក់អាចទទួលបានប្រាក់ខែ ជាធម្យមជាង២០០ដុល្លារអាមេរិក និងមានប្រាក់ដំណាច់ឆ្នាំបន្ថែមផងដែរ ។
អ្នកស្រីនិយាយថា «ខ្ញុំស្រលាញ់ក្រុមហ៊ុននេះ ខ្ញុំនឹងបន្តធ្វើការជាមួយក្រុមហ៊ុនយូរអង្វែងតទៀត ហើយខ្ញុំក៏សូមផ្ដាំផ្ញើចំពោះអ្នក ដែលមិនមានការងារធ្វើអាចមកធ្វើការនៅ ក្នុងចំការរបស់ក្រុមហ៊ុន Thaco ពីព្រោះក្រុមហ៊ុនមានផ្ដល់អត្ថប្រយោជន៍ជាច្រើន ក្រៅប្រាក់កម្រៃប្រចាំថ្ងៃ»។
លោក Trinh Tuan Kien អគ្គនាយករងប្រតិបត្តិនៃក្រុមហ៊ុន Thaco Agri ប្រចាំស្រុកស្នួលបានឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចាប់ផ្ដើមដំណើរការ រយៈពេលប្រមាណ៣ឆ្នាំ ដោយមានបុគ្គលិកប្រមាណ ៣ពាន់នាក់។ ដោយបុគ្គលិកទាំងអស់ ត្រូវបានក្រុមហ៊ុនផ្ដល់កន្លែងស្នាក់នៅ ការថែទាំសុខភាពហើយ សម្រាប់បុគ្គលិកកម្មករ នៅក្នុងក្រុមហ៊ុនដែលមានកូនៗ ចូលដល់អាយុចូលរៀន ក៏ក្រុមហ៊ុនបានបង្កើតសាលារៀននៅក្នុងចំការ ហើយផ្ដល់ការអប់រំដល់កូនៗរបស់កម្មករ មិនគិតថ្លៃផងដែរ។
លោកបន្តថា សព្វថ្ងៃនេះក្រុមហ៊ុនក៏កំពុងខ្វះកម្មកររាប់ពាន់នាក់ សម្រាប់ចូលធ្វើការនៅក្នុងចំការរបស់ក្រុមហ៊ុន នៅស្រុកស្នួលខេត្តក្រចេះ ។ ក្រៅពីក្នុងស្រុកស្នួលខេត្តក្រចេះ ក្រុមហ៊ុនក៏មានចំការនៅខេត្តផ្សេងទៀត និងមានកម្មកររាប់ពាន់នាក់ផងដែរ ហើយក្រុមហ៊ុនក៏បានរួមចំណែក ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន រួមចំណែកជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការសាងសង់សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម។
លោកថា «ថ្វីត្បិតតែក្រុមហ៊ុនជាក្រុមហ៊ុនបរទេស ប៉ុន្តែខ្ញុំមិនមែនវិនិយោគ ដើម្បីរកប្រាក់ចំណេញប៉ុណ្ណោះទេ តែខ្ញុំក៏បានធ្វើការងារសង្គមផងដែរ ពីព្រោះក្រុមហ៊ុនមានពាក្យស្លោកមួយថា ការងារក្រុមហ៊ុនមិនមែនក្នុងរយៈពេលខ្លីទេ គឺត្រូវធ្វើការងារក្នុងរយៈពេលយូរអង្វែង ដូច្នេះហើយក្រុមហ៊ុនត្រូវរួមសុខរួមទុក្ខ ជាមួយប្រជាជនកម្ពុជា ដូច្នេះហើយទើបក្រុមហ៊ុន បានចែករំលែកអត្ថប្រយោជន៍ដល់កម្មករ ក្នុងក្រុមហ៊ុនរបស់យើង»៕