(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញអនុក្រឹត្យ ស្ដីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។

អនុក្រឹត្យនេះកំណត់អំពីទំហំ ការផ្ទេរ និងការគ្រប់គ្រងបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន ក្នុងថិរវេលា៥ឆ្នាំ (២០២៤-២០២៨) ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន៕

ខាងក្រោមនេះជាអនុក្រឹត្យស្ដីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន៖