(កណ្តាល)៖ លោក ហេង រតនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកលើកដែក ខេត្តកណ្តាល និងក្រុមការងារគណបក្ស នៅថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំក្អ​មសំណរ​ ស្រុកលើកដែក បានអញ្ជើញចុះសំណេះសំណាលផ្សព្វផ្សាយគោលនយោបាយ និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣។

ពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹកសមាជិកគណបក្សប្រជាជនម្នាក់​ សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនមួយសន្លឹក ដោយមានការចូលរួមពីសមាជិក សមាជិកបក្សប្រមាណ ១ពាន់នាក។ ​

ក្នុងឱកាសនោះ លោក ហេង រតនា បានផ្សព្វផ្សាយនូវគោលនយោបាយសង្ខេប ​៨ចំណុច​របស់គណបក្សប្រជាជនកម្ពុជា​ ដែលជាមានខ្លឹមសារ និងអត្ថន័យមុតស្រួច ប្រកបដោយមហ្ឆិចតាបំរើប្រជាជន និងសង្គមជាតិទាំងមូល។

លោកបានលើកយកចក្ខុវិស័យជាចំណែកមួយ នៃគោលនយោបាយទាំង៨ខាងលើ​ ដោយផ្តោតលើគោលនយោបាយស្តីពី «ការលើកកម្ពស់ជីវភាព របស់ប្រជាជនគ្រប់រូប ទាំងខាងសម្ភារៈ និងស្មារតីឱ្យបានសមរម្យ ប្រកបដោយភាពថ្លៃថ្នូរ»

លោកលើកឡើងថា ប្រជាជនជាគោលនៃនយោបាយ និងសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ។ បុព្វហេតុរបស់ប្រជាជន គឺជាបុព្វហេតុរបស់គណបក្ស ទុក្ខលំបាករបស់ប្រជាជន គឺជាភារកិច្ចរបស់គណបក្ស ហើយសេចក្ដីសុខរបស់ប្រជាជន គឺជាជោគជ័យរបស់គណបក្ស។ ក្នុងស្មារតីនេះគណបក្សកំណត់ចក្ខុវិស័យ ក្នុងការកសាងព្រះរាជាណាចក្រកម្ពុជា «ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចិរភាព និងបរិយាបន្ន​ មានលិទ្ធប្រជាធិបតេយ្យចាក់ឬសជ្រៅក្នុងសង្គមជាតិ» មានការធានាចំពោះសមភាព សមធម៌ និងយុត្តិធម៌សង្គម ប្រជាជនមានចំណេះដឹង និងជំនាញខ្ពស់ មានការងារធ្វើកាន់តែប្រសើរ មានសុខភាពមាំមួន វប្បធម៌ប្រពៃថ្លៃថ្លា មានសាមគ្គីភាព និងសេចក្ដីស្រឡាញ់ និងមានជីវភាពរស់នៅសមរម្យថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ ពីគ្រោះអវិជ្ជា ពីជំងឺតម្កាត់នានា ពីការកេងប្រវ័ញ្ច និងពីអំពើហិង្សាគ្រប់រូបភាព។

លោកបន្ថែមថា គណបក្សចាត់ទុកការលុបបំបាត់ភាពក្រីក្ររបស់ប្រជាជន ជាគោលនយោបាយអាទិភាពមួយ ដែលត្រូវប្រមូលកម្លាំងទាំងផ្នែករដ្ឋ ទាំងផ្នែកឯកជន ក៏ដូចសង្គមជាតិទាំងមូល ពុះពារអនុវត្តឱ្យបានលទ្ធផលល្អប្រសើរ សំដៅធានាសម្រេចគោលដៅនៃការកាត់បន្ថយភាពក្រីក្រ តាមដំណាក់កាលនីមួយៗ និងការពារប្រជាជន ដែលបានឆ្លងផុតបន្ទាត់នៃភាពក្រីក្រហើយ នឹងមិនត្រឡប់មកស្ថានភាពក្រីក្រវិញ។

ដើម្បីសំរេចបា​ននូវចក្ខុវិស័យខាងេលើនេះ​ និងគោលនយោបាយទាំង៨ចំនុចរបស់គណបក្ស សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជន​ ដែលមានរូបសញ្ញាទេវតា​ និងលេខរៀងទី១៨​ ដោយគូសក្នុងប្រអប់ឱ្យបានត្រឹមត្រូវ។

ក្នុងឱកាសនោះលោក ហេង រតនា រួមជាមួយសមាជិក សមាជិកា បានប្រកាសប្ដេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕