(តួកគី)៖ រដ្ឋាភិបាលតួកគី បានបញ្ជាឲ្យបិទប្រព័ន្ធផ្សព្វផ្សាយជាង ១៣០ ស្ថាប័ន និងយោធាប្រមាណជាង ១៦០០នាក់ត្រូវបាន បណ្ដេញចេញពីអង្គភាព ក្រោយពីការធ្វើរដ្ឋប្រហារ ដោយយោធាមិនបានសម្រេចកាលពីថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកក្កដា។
ក្នុងចំណោមស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានបញ្ជាឲ្យបិទនោះ រួមមានភ្នាក់ងារព័ត៌មានចំនួន ៣, ស្ថានីយវិទ្យុចំនួន ២៣, ប៉ុស្ដិ៍ទូរទស្សន៍ចំនួន ១៦, កាសែតចំនួន ៤៥, ទស្សនាវដ្ដីចំនួន ១៥ ព្រមទាំងស្ថាប័នបោះពុម្ព និងចែកចាយចំនួន ២៩។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះ មានករណីធ្វើរដ្ឋប្រហារដោយយោធាមួយ ដើម្បីទម្លាក់ប្រធានាធិបតីតួកគីលោក Tayyip Erdogan ចេញពីតំណែង ប៉ុន្តែជាសំណងអាក្រក់ រដ្ឋប្រហារត្រូវបានបរាជ័យ៕