(បន្ទាយមានជ័យ)៖ លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា( ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ លោក អ៉ិត ដារ៉ា ទីប្រឹក្សាសម្តេចក្រទ្បាហោម ស ខេង លោក ជា ថន លោក លួត សាយ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧) នាំយកទៀនវស្សាជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះផងដែរ ក្រុមការសរងារ១៥៧ ក៏បាននាំយកទេយ្យទានប្រគេនព្រះសង្ឃរួមមាន៖ ទៀនវស្សា ០១គូរ , អង្ករទំងន់មួយការ៉ុងទំងន់ ៥០គីឡូក្រាម, ស្លាដក់ចំនួន ០១, មីចំនួន ០២កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអ៉ីវ ០២យួរ, ទឹកសុទ្ធចំនួន ១០យួរ ព្រមទាំងផ្តល់ថវិកាចំនួន ៥០០ដុល្លារ ដែលជាថវិកាផ្ទាល់លោក អ៉ិត ដារ៉ា ផងដែរ។
លោក ចៅជី បានថ្លែងថា ពិធីដង្ហែទៀនវស្សា និងនាំទេយ្យទានដើម្បីវេរប្រគេនព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សានៅវត្តចំនួន០៩ នៅក្នុងស្រុក-ក្រុង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ចប់ដយរលូន។ សូមឱ្យដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួម និងសូមជូនបុណ្យដល់សមាជិក សមាជិកាគ្រប់ៗគ្នាស្មេីៗគ្នា៕