(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ថេង ច័ន្ទសង្វារ អនុប្រធានយុវជន គណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកត្បូងឃ្មុំ បានបន្តអញ្ជើញដឹកនាំក្រុមការងារ និងសមាជិក សមាជិកាដង្ហែក្បួនលើកទី២ ក្នុងយុទ្ធនាការរកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងមូលដ្ឋានឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។
លោកបណ្ឌិតបានថ្លែងថា សមាជិកសមាជិកា គណបក្សគ្រប់រូប គឺជាកម្លាំងស្នូល ក្នុងការរក្សាកម្លាំងយកឈ្នះដាច់ ប្រៀបក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំអភិវឌ្ឍប្រទេសកម្ពុជា ឱ្យរីកចម្រើនរុងរឿង ការពារបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យតទៅមុខទៀត។
លោកបណ្ឌិត ថេង ច័ន្ទសង្វារ បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សក្នុងឃុំទន្លេបិទទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨លើសន្លឹកឆ្នោត។
អង្គពិធីទាំងមូលបានប្រកាសគាំទ្រជាឱឡារិក គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕