(ភ្នំពេញ)៖ ក្រុមគ្រួសារបងប្អូនរបស់លោកបណ្ឌិត កែម ឡី តំណាងដោយលោក កែម រិទ្ធីសិត និងក្រុមយុវជនសង្គមស៉ីវិល បានថ្កោលទោសចំពោះក្រុមអង្គការក្រៅរដ្ឋាភិបាល និងក្រុមប្រឆាំងមួយចំនួនដែលយករូបភាពលោកបណ្ឌិត កែម ឡី ទៅធ្វើជាអាជីវកម្មនយោបាយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោក កែម ឡី ដែលបានអនិច្ចកម្មទៅហើយនោះ។

លោក កែម រិទ្ធីសិត និងក្រុមគ្រួសាររបស់លោក កែម ឡី បានតម្រូវឱ្យក្រុមអគតិទាំងនោះត្រូវបញ្ឈប់សកម្មភាពយករូបភាពលោកបណ្ឌិត កែម ឡី ទៅធ្វើជាអាជីវកម្មនយោបាយនោះជាបន្ទាន់ ព្រោះទង្វើថោកទាបនេះគឺពិតជាមិនគប្បីចំពោះវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នោះឡើយ។

ជាមួយគ្នានោះ លោក កែម រិទ្ធីសិត និងក្រុមគ្រួសាររបស់លោក កែម ឡី រួមទាំងយុវជនជាច្រើននាក់ ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឧបត្ថម្ភថវិកាសម្រាប់ការសាងសង់បង្កើយចេតិយរបស់លោកបណ្ឌិត កែម ឡី ក៏ដូចជាការឧបត្ថម្ភការប្រារព្ធពិធីឆ្លងចេតិយ ពិធីបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត រហូតដល់ការប្រារព្ធពិធីបុណ្យខួប៧ឆ្នាំនៃការទទួលមរណភាពរបស់លោកបណ្ឌិត កែម ឡី។

ខាងក្រោមនេះជាវីដេអូរបស់លោក កែម រិទ្ធីសិត និងក្រុមគ្រួសាររបស់លោក កែម ឡី រួមទាំងយុវជន៖