(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលជាគ្រួសារទទួលរងហានិភ័យ ក្នុងអំឡុងពេលរងសម្ពាធអតិផរណា ដែលបានសម្ភាសជាប់ជុំទី៣ សរុបចំនួន២១,១៤៨គ្រួសារ ទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល សម្រាប់រាជធានីភ្នំពេញ ក្នុងដំណាក់កាលទី៣ ដែលបានកំពុងចាប់ផ្តើម បើកចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះតទៅ។
កម្មវិធីផ្តល់ថវិកាជូនប្រជាពលរដ្ឋ ដែលរងផលប៉ពាល់ដោយសម្ពាធអតិផរណា ក្នុងនោះរាជរដ្ឋាភិបាលបានឧបត្ដម្ភ ៣លើក ដែលសម្រាប់ប្រជាពលរដ្ឋសម្ភាសជាប់។ លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងផលប៉ពាល់ដោយសម្ពាធអតិផរណា បានបើកប្រាប់បាន២លើករួចមកហើយ ខណៈថ្ងៃនេះជាលើកទី៣ ដែលរាជរដ្ឋាភិបាល បើកផ្តល់ជូន ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
ប្រជាពលរដ្ឋបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាអគ្គមគ្គទេសដឹកនាំដ៏ឆ្នើម ប្រកបដោយគតិបណ្ឌិត ដែលតែងយកចិត្តទុកដាក់ ជួយអន្តរាគមន៍ទាន់ពេលវេលា តាមរយៈការផ្តល់កម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលបាននឹងកំពុងទទួលផលនាពេលបច្ចុប្បន្ន ដើម្បីជួយសម្រួល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងផ្តល់នូវភាពងាយស្រួលដល់អ្នកទទួលផល អាចអញ្ជើញទៅដកសាច់ប្រាក់នៅគ្រប់តាមបញ្ជរវីង ដោយភ្ជាប់ទៅជាមួយនៅឯកសារពាក់ព័ន្ធមួយចំនួន ដែលជាអំណះអំណាងសម្រាប់ទទួលបានសាច់ប្រាក់។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ក្នុងនាមបានគ្រួសារអ្នកទទួលផល (ទទួលថវិកា) ដែលបានសម្ភាសជាប់ «ជុំទី៣» មានសរុបចំនួន២១,១៤៨គ្រួសារ សូមលំឱនកាយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដាក់ចេញនូវកម្មវិធីជំនួយសង្គម សម្រាប់ជួយដល់ប្រជាជននៅទូទាំងប្រទេស ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ រងហានិភ័យដោយសម្ពាធអតិផរណា» ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានផ្ដល់ជូនដល់គ្រួសារ និងសមាជិកអ្នកទទួលផលនូវថវិកា ជាកញ្ចប់គ្រួសារដែលបានសម្ភាសជាប់ ហើយអាចអញ្ជើញទៅដកសាច់ប្រាក់នៅគ្រប់តាមបញ្ចរវីង ដោយភ្ជាប់ទៅជាមួយនៅឯកសារពាក់ព័ន្ធមួយចំនួន ដែលជាអំណះអំណាងសម្រាប់ទទួលបានសាច់ប្រាក់។
ដើម្បីជួយសម្រួល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងផ្តល់នូវភាពងាយស្រួលដល់អ្នកទទួលផលអាចអញ្ជើញទៅដកសាច់ប្រាក់នៅគ្រប់តាមបញ្ជរវីងនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរពាក់ព័ន្ធ ក៏ដូចមន្ទីរសង្គមកិច្ច ដែលលោក មុំ ចាន់ដានី ជាប្រធានមន្ទីរ ចុះជួយសម្រួលដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។
ប្រកបស្នាមញញឹម និងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីប្រជាជនជួបការលំបាកផ្នែកជីវភាព រាជធានីភ្នំពេញ ដែលជាគ្រួសារត្រូវបានសម្ភាសជាប់ជាគ្រួសារទទួលរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាលើកទី១-២ និងលើកទី៣ ក្នុងរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានជួយដល់ប្រជាជនទៅបើកប្រាក់ ក្នុងកម្មវិធីជំនួយជំនួយសង្គមជាសាច់ប្រាក់ ពីរាជរដ្ឋាភិបាល ដែលមានជីវភាពលំបាកក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក្នុងក្របខណ្ឌទូទាំងប្រទេស និងដោយឡែកសម្រាប់រាជធានីភ្នំពេញ ក្នុងដំណាក់កាលទី៣ ដែលបានកំពុងចាប់ផ្តើមចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ៕