(កំពង់ឆ្នាំង)៖ បណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ប្រធានក្រុមការងារថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ​២០២៣ បានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ផ្សព្វផ្សាយគោលនយោបាយដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា និងពិនិត្យសកម្មភាពណែនាំពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ (គូសឲ្យចំលេខរៀងទី​ ១៨)​ ដល់សមាជិក​-សមាជិកា គណបក្សប្រជាជនកម្ពុជា​​ចំនួន៣ឃុំ នៅភូមិច្រកសង្កែរ ឃុំស្វាយជុក, ភូមិក្រាំងកន្ទ្រោល ឃុំពាម​ និងភូមិជួញជិត ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន ក៏បានជំរុញឲ្យក្រុមការងារគណបក្សគ្រប់ឋានានុក្រមទាំងអស់ ពិសេសនៅតាមមូលដ្ឋាន នៅកៀកជាប់នឹងពលរដ្ឋ ត្រូវបន្តនាំសារសំខាន់របស់ថ្នាក់ដឹកនាំ និងអត្ថប្រយោជន៍ជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូន ទៅកាន់ពលរដ្ឋក្នុងមូលដ្ឋានឲ្យបានជ្រួបជ្រាត ចុះឲ្យដល់ខ្នងផ្ទះ ដើម្បីទាក់ទាញសមាណចិត្ត យកឲ្យបានទាំងកាយ ចិត្ត និងបេះដូង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។

បណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន បានណែនាំឲ្យក្រុមការងារ បន្តពង្រឹងរចនាសម្ព័ន្ធ រក្សាសមាជិកចាស់ បង្កើនសមាជិកថ្មី រួមគ្នាធ្វើការដង្ហែ និងចុះឲ្យដល់មូលដ្ឋាន ធ្វើយុទ្ធនាការឃោសនាស្វែងរកសម្លេងឆ្នោត ឲ្យបានសកម្មបំផុត។ ជាពិសេសត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពោលគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។

លើសពីនេះទៀត ត្រូវគូសលើសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង ដើម្បីទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ដើម្បូសម្តេចតេជោ ហ៊ុនសែន បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗ បន្ថែមទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិ នាពេលអនាគត៕