(អាមេរិក)៖ លោក Mark Zuckerberg សហស្ថាប​និក និងជានាយកប្រតិបត្តិនៃបណ្ដាសង្គមយក្ស Facebook នៅថ្ងៃនេះបានប្រកាស នៅលើ​ Facebook Page ផ្ទាល់ខ្លួនរបស់លោកថា នៅក្នុងរយៈពេល​ប៉ុន្មានខែចុងក្រោយនេះ លោកទទួលបានជោគជ័យលើ សមិទ្ធផលធំជាងច្រើន។

នៅក្នុងសេចក្ដីប្រកាស លោក Mark បានបង្ហាញថា នៅពេលនេះ ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានកើនឡើងដល់ ១,៧ពាន់លាននាក់ ខណៈចំនួនអ្នកប្រើប្រាស់ Facebook Messenger កើនឡើងដល់ ១ពាន់លាននាក់។ ជាមួយគ្នានោះផងដែរ មហាសេដ្ឋីវ័យក្មេងរូបនេះ ក៏បានឲ្យដឹងផងដែរថា ចំនួនអ្នកប្រើ WhatsApp បានកើនឡើងដល់១ពាន់លាននាក់ និងចំនួនអ្នកប្រើ បណ្ដាញសង្គមរូបភាព Instagram បានកើនដល់ ៥០០លាននាក់។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺនៅថ្មីៗនេះ យន្តហោះដើរដោយថាមពលពលព្រះអាទិត្យ ដែលមាន​មុខងារជាធ្នឹមចែកចាយ អ៊ីនធើណែតនៃគម្រោង Internerg.org របស់លោក Mark Zuckerberg ត្រូវបាន​បង្ហោះដោយជោគជ័យ ហើយនឹងយកទៅប្រើសម្រាប់ ចែកចាយអ៊ីនធើណែតនៅតាមតំបន់ដាច់ស្រយ៉ាល​ ដែល​គ្មានអ៊ីនធើណែតប្រើនៅក្នុងពេលឆាប់ខាងមុខនេះ៕