(ភ្នំពេញ)៖ គណៈមេធាវីនៃកម្ពុជា បានចេញសេចក្តីសម្រេចលុបចោលឈ្មោះ មេធាវី ស៊ុន សំអុល ចេញពីបញ្ជីគណៈមេធាវីចាប់ពីថ្ងៃ ចេញសេចក្តីសម្រេច នេះតទៅ។
លោក ស៊ុន សំអុល ជាមេធាវី កាន់អត្តលេខ ៦៨៨ និងបានបំរើការជាមេធាវីពេញសិទ្ធនៅឆ្នាំ២០១០ មានទីលំនៅប្ច្ចុប្បន្ន ស្ថិតនៅសង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីសម្រេចរបស់គណៈមេធាវីនៃកម្ពុជា មិនបានបញ្ជាក់ពីមូលហេតុ នៃការលុបឈ្មោះមេធាវី ស៊ុន សំអុល ចេញពីបញ្ជីគណៈមេធាវី នៃកម្ពុជាឡើយ។
លោក ស៊ុន សំអុល ត្រូវបានប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ រាយការណ៍ថា ជាមេធាវីមិនប្រកបតាមវិជ្ជាជីវៈជាមួយសំណុំរឿងក្តីជាច្រើន នៅខេត្តព្រះសីហនុ។
សូមអានសេចក្តីសម្រេចរបស់គណៈមេធាវីនៃកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖