(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌកំបូល និងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់បឹងធំ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងធំ ដង្ហែក្បួនឃោសនាស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅក្នុងមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក មាន ចាន់យ៉ាដា បានគូសបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងធំទាំងអស់ បន្តគាំទ្រយ៉ាងពេញទំហឹងបេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិតបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជូនខ្លួនឯង និងដើម្បីអនាគតកូនចៅជំនាន់ក្រោយ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ត្រូវអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ៕