(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រមាណ៣០០នាក់ បានរៀបចំធ្វើការហែក្បួនយុទ្ធនាការឃោសនារកសំឡេងបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

អ្វីដែលជាការចាប់អារម្មណ៍នោះ ក្នុងពេលហែក្បូនឃោសនាតាមបណ្តាលផ្លូវនានា ក្នុងសង្កាត់អូឡាំពិក មានបងប្អូនជនជាតិបរទេស បានចេញមកឈរស្វាគមន៍ក្បួនហែឃោសនារបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយក្តីរីករាយ។

គួរជម្រាបថា យុទ្ធនាការឃោសបោះឆ្នោតនេះ បានឈានដល់ថ្ងៃទី៩ហើយ ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់អនុញ្ញាតឱ្យយុទ្ធនាការ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣។ នៅសល់តែ១៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងឈានមកដល់ហើយ ពោលគឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕