(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុកនិងប្រើប្រាស់១២ករណី ឃាត់មនុស្ស១៦នាក់ (ស្រី៤នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១៥នាក់ និងមុខសញ្ញាប្រើប្រាស់ម្នាក់ ដកហូតមេតំហ្វេតាមីន (ice) ៧.០១ក្រាម និង១៤កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយនគរបាល៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, ភ្នំពេញ បង្ក្រាប ២ករណីឃាត់ខ្លួន៣នាក់, សៀមរាបបង្ក្រាប៣ករណី ឃាត់ខ្លួន៤នាក់, កំពង់ចាម បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ស្វាយរៀង បង្ក្រាប ២ករណីឃាត់ខ្លួន២នាក់, បន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់ និងកំពង់ស្ពឺ បង្ក្រាប ១ករណីឃាត់ខ្លួនម្នាក់៕