(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈ ជាទីប្រឹក្សារាជរដ្ឋាភិបាល ចំនួន៦រូប ដោយពុំទទួលប្រាក់បំណាច់មុខងារ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។
ឥស្សរជនទាំង៦រូប ដែលទទួលបានការតែងតាំងរួមមាន៖
ទី១៖ លោក អ៉ឹង ចាំង មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
ទី២៖ លោក ឈឺន ច័ន្ទរ៉ា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
ទី៣៖ កុយ ភារ៉ា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
ទី៤៖ លោកស្រី សេក សុខណេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ
ទី៥៖ លោក គឹម ចាន់ធី មានឋានៈស្មើ អនុរដ្ឋលេខាធិការ
និងទី៦៖ លោក ម៉ាក់ សិរីរិទ្ធមានឋានៈស្មើ អនុរដ្ឋលេខាធិការ៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖