(កណ្តាល)៖ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោត ដើម្បីស្វែងរកសម្លេងឆ្នោតក្នុងភូមិសាស្ត្រសង្កាត់កោះអន្លង់ចិន។
នាឱកាសននោះដែរ លោក នុត ពុធដារ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាត្រៀមខ្លួន និងត្រៀមឯកសារ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ ប្រទេសឆ្ពោះទៅកាន់សុខសន្តិភាពនិងការអភិវឌ្ឍតទៅទៀត។
សមាជិកសមាជិការទាំងអស់ប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕