(កោះកុង)៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហាក់ ឡេង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ ​បានដឹកនាំសមាជិក សមាជិកាបក្សចុះសំណេះសំណាល និងពន្យល់ណែនាំដល់សមាជិកសមាជិការបស់គណបក្ស នៅមូលដ្ឋានក្នុងឃុំភ្ញីមាស និងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

តាមរយៈការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកគីរីសាគរ ខេត្តកោះកុង បានប្រកាសពីការស្រឡាញ់សន្តិភាព មិនចង់មានសង្រ្គាម និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងសកម្មភាពចុះសំណេះសំណាល និងពន្យល់ដល់សមាជិក សមាជិកាឱ្យស្គាល់អំពីស្លាកសញ្ញា និងលេខរៀងរបស់គណបក្សប្រជាជ នកម្ពុជា និងរបៀបគូសសន្លឹកឆ្នោតខាងលើនេះ គឺធ្វើឡើងទៅតាមពេលវេលាដែលគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ ហៅកាត់ថា (សិច) ជាអ្នកកំណត់ និងបែងចែកពេលវេលាទៅតាមគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំបានរៀបចំឱ្យចៀសវាងការចុះធ្វើសកម្មភាពក្នុងមូលដ្ឋានតែមួយ និងថ្ងៃជាមួយគ្នា។

លោក ហាក់ ឡេង បានឱ្យដឹងថា ការដឹកនាំក្រុមការងាររបស់គណបក្សចុះពន្យល់ណែនាំដល់សមាជិក សមាជិកានៅតាមខ្នងផ្ទះក្នុងមូលដ្ឋានខាងលើនេះលោកសង្កេតឃើញថា មានប្រជាពលរដ្ឋ និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាមូលដ្ឋានភាគច្រើនលើសលុបបានស្គាល់អំពីស្លាកសញ្ញាឡូហ្គោ និងលេខរៀងរបស់គណបក្សប្រជាជនកម្ពុជាច្បាស់លាស់គ្រប់ៗគ្នា ចំណែករបៀបគូសសន្លឹក ឆ្នោតវិញ ក៏ពួកគាត់ចេះចាំក្នុងការគូសបានត្រឹមត្រូវល្អផងដែរ។

លោកបានបន្ថែមថា បើតាមការស្ទង់មតិពីក្រុមការងារចំពោះប្រជាពលរដ្ឋនៅតាមបណ្ដាលមូលដ្ឋាននានា ក្នុងស្រុកគីរីសាគរ ឃើញថា ប្រជាពលរដ្ឋភាគច្រើនប្រមាណជាង៩០ភាគរយ នៅក្នុ ងមូលដ្ឋានរបស់លោក និងទៅបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ហើយឈរនៅលេខរៀងទី១៨ ចំណែកឯថ្ងៃបោះឆ្នោតវិញ និងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនៅមានរយៈពេលតែ១៥ថ្ងៃទៀតប៉ុណ្ណោះ បើចាប់គិតពីថ្ងៃទី៩ ខែកក្កដានេះទៅ៕