(កំពង់ឆ្នាំង)៖ លោក សោម វឺន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋចំនួន ៩៨នាក់ នៅក្នុងបរិវេណវត្តបាញ់ឆ្កោល ស្ថិតក្នុងភូមិបាញ់ឆ្កោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកសមាជិ កាគណបក្យប្រជាជនកម្ពុជាខាងលើនេះ លោក សោម វឺន បានលើកឡើងថា «សមិទ្ធផលធំជាងគេ គឺសុខសន្តិភាព ដោយសារប្រទេសមានសុខសន្តិភាព ទើបមានការអភិវឌ្ឃ ហើយការអភិវឌ្ឍទាំងនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយការតាំងចិត្ត ការប្ដេជ្ញាខ្ពស់របស់ថ្នាកដឹកនាំ ក៏ដូចអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនទើបមានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នាល់ ទឹក ភ្លើង ជាពិសេសសាងសង់ស្ពានវែងៗឆ្លង ទន្លេបង្កការងារស្រួលសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់សព្វថ្ងៃនេះ ទាំងនេះសុទ្ធតែកើតចេញពីរការប្រឹ ងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។

លោក សោម វឺន បានបន្តថា គណបក្សប្រជាជនកម្ពុជា ការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន ថែរក្សាការពារសន្តិភាពសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាបាននូវសុខសន្តិភាព សេរីភាព សុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យដូចពេលបច្ចុប្បន្ន និងបន្តការអភិវឌ្ឍប្រទេសជាតិមាតុភូមិឱ្យមានភាពសំបូរសប្បាយ និងរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានោះផងដែរ លោក សោម វឺន ក៏បានរៀបរាប់ និងផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទៅកាន់សមាជិក សមាជិកា និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីជួបសំណេះសំណាលខាងលើនេះផងដែរ។

បន្ទាប់ពិធីសំណេះសំណាល និងការបង្ហាត់បង្រៀនអំពីការគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋរួចមក ទាំងប្រជាពលរដ្ឋ និងសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំក៏បាននាំគ្នាពិសាភេសជ្ជៈ មានទឹកក្រូច ទឹកផ្លែឈើប្រកបដោយទឹកចិត្តសប្បាយរីករាយ បង្កប់ទៅដោយក្តីសង្ឃឹមយ៉ាងមុតមាំថាគណបក្សប្រជាជនកម្ពុជា និងឈ្នះក្នុងការបោះឆ្នោតជ្រើ សរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ១០០%៕