(កំពង់ចាម)៖ លោក ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋាន ស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមដំណើរជាមួយប្រធានអនុប្រធានក្រុមការងារគណបក្សស្រុកជើងព្រៃ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានចុះជួបប្រជាពលរដ្ឋក្នុងឃុំស្តើងជ័យចំនួន១,០០០នាក់ ក្នុងឱកាសយុទ្ធនាការណ៍ឃោសនាបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ នៅបរិវេណវត្តស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ លោកបានណែនាំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងទៅឲ្យបានទាន់ពេលវេលាដែល គ.ជ.ប បានកំណត់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីការពារ សន្តិភាព សេរីភាព និងការអភិវឌ្ឍ៕