(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ៥,៣០០នាក់ ក្នុងខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំយុទ្ធនាការឃោសនាទ្រង់ទ្រាយធំជាលើកទី២ ដើម្បីស្វែងរកសំឡេងឆ្នោត នាព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណារាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅមូលដ្ឋាខណ្ឌដូនពេញ ដឹកនាំដោយលោកសូ ម៉ារ៉ា ប្រធានក្រុមការងារ, លោក សួន រិនឌី តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ជា ខេមា ប្រធានគណបក្សខណ្ឌដូនពេញ។ យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះបានធ្វើឡើងនៅក្នុងមូលដ្ឋានសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ។

យុទ្ធនាការឃោសនារកសំឡេងឆ្នោតលើកទី២ នៅមូលដ្ឋានខណ្ឌដូនពេញនេះមានការចូលរួមពីមហាជនចំនួន ២,៨០០នាក់ និងអ្នកគាំទ្រ ២៥០០នាក់ ប្រើប្រាស់ម៉ូតូចំនួន ១,១៥០គ្រឿង, រថយន្តចំនួ ៤៥គ្រឿង សរុបអ្នកចូលរួមចំនួន៥,៣០០នាក់៕