(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ បាននិងកំពុងចូលជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូន អាជីវករ និងប្រជាពលរដ្ឋក្នុងផ្សារសាមគ្គីខេត្តក្រចេះ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានាជូនអាជីវករ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះសំណេះសំណាលជាមួយនេះ ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ ពីបងប្អូនអាជីវករក្នុងផ្សារ និងមានការថតរូបជាមួយបងប្អូន ប្រកបដោយភាពរីករាយផងដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យអាជីវករនៅក្នុងផ្សារសាមគ្គី ខេត្តក្រចេះ លក់ដូរក្នុងផ្សារនេះ ពេញមួយជីវិត តកូនតចៅ ដោយមិនមានការយកលុយនោះទេ គ្រាន់តែបង់ពន្ធជូនរដ្ឋ និងថ្លៃភាស៊ីតែប៉ុណ្ណោះ៕