(ភ្នំពេញ)៖ ក្រុមការងារ​សាខាគណបក្ស ភ.ព ១២​ ចំណុះគណបក្សរាជធានីភ្នំពេញ បានសហការជាមួយក្រុមការងារគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ​ និងគណៈកម្មាធិការគណបក្សសង្កាត់គោករការ​ ព្រមទាំងសាខាបក្សភូមិ បានចុះពន្យល់ប្រជាពលរដ្ឋក្នុងការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ពិសេសផ្សព្វផ្សាយអំពីគោលយោបាយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងភូមិកប់ស្រូវធំ​ សង្កាត់គោករការ​ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។

យុទ្ធនាការចុះបង្រៀនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី១៨ នៅចុងសន្លឹកឆ្នោត និងការផ្សព្វផ្សាយពីគោលនយោបាយគណបក្ស បានធ្វើឡើងជាប្រចាំក្រោមការចង្អុលបង្ហាញពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ៕